Atletico Madrid ចង់បាន Alvarez មកជំនួស Morota ប៉ុន្តែជួបបញ្ហាមួយ

បរទេស៖ ការចាកចេញរបស់កីឡាករ Morota បានធ្វើអោយក្លឹប Atletico Madrid ត្រូវចូលទៅក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករមកជំនួស។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាលោក Diego Simeone ចង់បានកីឡាករ Alvarez ដែលទើបនឹងឈ្នះពាន Copa America រដូវក្តៅនេះជាមួយអាហ្សង់ទីនមកជំនួស Morota ដែលចាកចេញទៅក្លឹប AC Milan។

Julian Alvarez Argentina

វាមើលឃើញថាកីឡាករ Alvarez ហាក់បីដូចជាការចុះហត្ថលេខាដែលមិនអាចទៅរួចសម្រាប់ក្លឹប Atletico Madrid ព្រោះតែក្លឹបមិនមានកញ្ចប់ថវិកាធំក្នុងការចំណាយ។ ប៉ុន្តែអត្ថប្រយោជន៍មួយសម្រាប់ពួកគេ គឺថាកីឡាករ Alvarez ចង់ចាកចេញពីក្លឹបម្ចាស់ជើងឯក Premier League ជាជាងការលេងនៅក្នុងជម្រើសទី២ បន្ទាប់ពីកីឡាករ Erling Haaland។

កីឡាករ Alvarez ទើបតែបង្ហាញខ្លួនបាន ៥២ដងកាលពីឆ្នាំមុន បើទោះបីជាគាត់ជាកីឡាករបម្រុងក៏ដោយ។ គាត់បានលេងច្រើនក្នុងកំឡុងពេលកីឡាករ Haaland រង់របួស ហើយនៅពេលនោះក្រុមរបស់លោក Pep Guardiola ក៏បានឈ្នះពាន ខណៈដោយកីឡាករ Alvarez ស៊ុតបាន ១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១៣ដង។

Julian Alvarez Argentina 2024

បើយោងតាមប្រភពដដែលបានអោយដឹងថាក្លឹបនៅអង់គ្លេសមួយនេះទាមទារតម្លៃប្រមាណ ៧០លានផោន ដើម្បីពិចារណាសម្រាប់ការចែកផ្លូវជាមួយកីឡាករវ័យ ២៤ឆ្នាំ៕

Previous articleព្រះខ័នរាជស្វាយរៀង វាយបកយកឈ្នះ Young Elephants ៣-២ ជើងទី១ ពានរង្វាន់ជើងឯកក្លឹបអាស៊ាន
Next articleកីឡាករ Wan-Bissaka ហាក់មានភាគរយខ្ពស់ក្នុងការចាក់ចេញពី Man Utd