Man Utd បង្ហើបតម្លៃដាក់លក់កីឡាករ Scott McTominay

បរទេស៖ ក្លឹប United បានច្រានចោលនៅសំណើរ ៣០លានផោនរបស់ក្លឹប West Ham ក្នុងការផ្ទេរកីឡាករសញ្ជាតិស្កុតឡេនកាលពីរដូវក្តៅមុន មុនពេលដែគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅ Old Trafford ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៣ដង។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករវ័យ ២៧ឆ្នាំត្រូវបានក្លឹប Tottenham និង Fulham ចង់បាន ប៉ុន្តែពួកគេត្រូវដាក់សំណើរយ៉ាងតិច ៤០លានផោនប្រសិនជាចង់បានកីឡាករ McTominay។

McTominay

ក្លឹប United បានបដិសេធនៅសំណើរតម្លៃ ១៥លានផោនពីក្លឹប Fulham ប៉ុន្តែកីឡាករដែលចេញពីក្រុមយុវជនរបស់ក្លឹបបិសាចក្រហម នៅតែជាគោលដៅរបស់ពួកគេដដែរ។ ជាការពិតក្លឹប United បានបើកទូលាយក្នុងការដេញថ្លៃសម្រាប់កីឡាករនៅក្នុងជម្រើសដំបូងរបស់ខ្លួន ខណៈពួកគេព្យាយាមកែប្រែក្រុមឡើងពី បន្ទាប់ពីរដូវកាលដ៏អាក្រក់មួយ។

បើយោងតាមការចេញផ្សាយពីប្រភពដដែលបានអោយដឹងថាក្លឹប United បានពិចារណាក្នុងការលក់ McTominay ដើម្បីព្យាយាមរក្សាលំនឹងហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលពួកគេបានបន្ថែមការចំណាយនៅរដូវក្តៅក្នុងការទិញកីឡាករ Joshua Zirkzee ក្នុងតម្លៃ ៣៦លានផោន និងខ្សែការពារ Leny Yoro ក្នុងតម្លៃ ៥២លានផោន។

McTominay

ស្របពេលដែលអនាគតរបស់កីឡាករ McTominay នៅដែលមិនច្បាស់លាស់ ដោយសារតែមិនទាន់ដឹងថាក្លឹប Fulham និង Tottenham នឹងជម្រុញការចុះហត្ថលេខាមួយនេះទេ៕

Previous articleមានក្លឹបនៅ Premier League ចាប់អារម្មណ៍ចង់យក N’Golo Kante​ មកវិញ
Next articleក្លឹប ២នេះ ចាប់អារម្មណ៍ចង់បានខ្សែបម្រើ Rabiot ដែលទើបចាកចេញពី Juventus ដោយគ្មានតម្លៃខ្លួន