ក្លឹប ២នេះ ចាប់អារម្មណ៍ចង់បានខ្សែបម្រើ Rabiot ដែលទើបចាកចេញពី Juventus ដោយគ្មានតម្លៃខ្លួន

បរទេស៖ នេះបើយោងតាម ​​La Gazzetta dello Sport បានអោយដឹងថាពេលវេលារបស់កីឡាករ Rabiot នៅក្លឹប Juventus ជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីតារាឆ្នើមសញ្ជាតិបារាំងរូបនេះបានច្រានចោលនៅសំណើរកិច្ចសន្យាថ្មី ដែលមានរយៈពេល ២ឆ្នាំ នឹងប្រាក់ឈ្នួល ៧.៥លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ផ្សេងទៀត។ ខ្សែបម្រើរូបនេះ នឹងចាកចេញពីក្លឹប Juventus ដោយគ្មានតម្លៃខ្លួន ហើយមើលទៅគាត់មានជម្រើសជាច្រើននៅពេលនិយាយអំពីគោលដៅបន្ទាប់របស់គាត់នៅរដូវកាលក្រោយ។

Rabiot

ក្លឹប Madrid អាចនឹងផ្ទេរយកកីឡាករ Rabiot ខណៈគាត់អាចនឹងលេងក្រោមការដឹកនាំរបស់លោក Carlo Ancelotti អ្នកចាត់ការក្លឹបអធិរាជម្តងទៀត។ បុរសសញ្ជាតិអ៊ីតាលីធ្លាប់ធ្វើការជាមួយកីឡាកររូបនេះកាលនៅក្លឹប PSG ហើយខាងក្លឹប Real Madrid អាចមើលឃើញគាត់ជាជម្រើសមួយសម្រាប់ការផ្ទេរនៅរដូវក្តៅនេះ។ កីឡាករ Rabiot ក៏អាចនឹងបន្តស្នាក់នៅអ៊ីតាលីទៀត ស្របពេលក្លឹប AC Milan បានធ្វើការទាក់ទងទៅកាន់ម្តាយរបស់គាត់ Veronique ដែលដើរតួរជាភ្នាក់ងាររបស់គាត់ផងដែរ ប៉ុន្តែអាចមានបញ្ហាជាមួយនឹងប្រាក់ឈ្នួលដែលបានទាមទារ។

នាយកបច្ចេកទេស Cristiano Giuntoli បានបញ្ជាក់ពីការចាកចេញរបស់ Rabiot នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញការមកដល់របស់អ្នកចាត់ការថ្មី Thiago Motta ។ គាត់បាននិយាយថា៖ “ខ្ញុំក៏ចង់អរគុណ Rabiot ផងដែរ។ កិច្ចសន្យារបស់ Rabiot បានផុតកំណត់ហើយ។ យើងសូមជូនពរឱ្យគាត់មានអនាគតដ៏រីករាយ និងអាជីពល្អ”។

Adrien Rabiot 2024

ក្លឹប Juventus បានធ្វើការផ្លាស់ប្តូរនៅតំបន់បម្រើរបស់ខ្លួនហើយ ដោយបានចុះហត្ថលេខាយកកីឡាករ Douglas Luiz និង Khephren Thuram។ កាលពីដើមខែនេះកីឡាករសញ្ជាតិបារាំងបានជាប់រវល់ជួយក្រុមបារាំងក្នុងការប្រកួត Euro ២០២៤ ប៉ុន្តែនៅពេលនេះគាត់បានសម្រាក់ និងធ្វើការសម្រេចចិត្តទៅលើអនាគតរបស់គាត់ហើយ៕

Previous articleMan Utd បង្ហើបតម្លៃដាក់លក់កីឡាករ Scott McTominay
Next articleកូនប្រុសរបស់កីឡាករ Ibrahimovic ទទួលបានកុងត្រាអាជីពដំបូងជាមួយក្លឹប AC Milan