Chelsea សម្លឹងឃើញអតីតកីឡាកររបស់ Man Utd ជាជម្រើសមកជំនួស Gallagher

បរទេស៖ អនាគតរបស់កីឡាករ Gallagher នៅក្លឹប Chelsea នៅតែមានភាពមិនច្បាស់លាស់ ខណៈដែលគាត់ឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួន ហើយគាត់អាចត្រូវបានលក់ចេញដើម្បីជួយសម្រួលដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប។ នេះបើយោងតាមការចេញផ្សាយរបស់ ​​Globo បានអោយដឹងថាក្លឹបតោខៀវកំពុងស្វែងរកនៅអ្នកជំនួសគាត់ ហើយបានសម្លឹងឃើញអតីតតារាឆ្នើមរបស់ក្លឹប Manchester United កីឡាករ Andreas Pereira ជាជម្រើសដ៏សាកសម។ ក្លឹប Chelsea បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករលោក Kia Joorabchian ហើយសុខចិត្តចំណាយរហូតដល់ ៣៥លានផោនសម្រាប់កីឡាករ Pereira ខណៈពេលដែលសង្ឃឹមថានឹងលក់កីឡាករ Gallagher ក្នុងតម្លៃប្រហែល ៥០លានផោន។

Andreas Pereira

កីឡាករ Pereira ត្រូវបានគេដឹងថាមានការព្រមព្រៀងជាមួយនឹងលោក Marco Silva ក្នុងការចាកចេញពីក្លឹប Fulham នៅក្នុងរដូវកាលនេះ បន្ទាប់ពីមកចូលរួមជាមួយក្លឹបបាន ២រដូវកាល ក្រោយផ្ទេរមកពីក្លឹប Manchester United។ កីឡាករសញ្ជាតិប្រេស៊ីលបានចាកចេញពី Old Trafford បន្ទាប់ពីមិនបានបង្ហាញខ្លួននៅក្នុងជម្រើសដំបូង ហើយគាត់បានសារភាពថា “មិនមានអារម្មណ៍ស្រលាញ់ក្លឹប” នៅកំឡុងពេលគាត់នៅក្លឹបបិសាចក្រហម។

ក្លឹប Tottenham, Atletico និង Aston Villa សុទ្ធតែមានព័ត៌មានចរចាអារ៉ាមជាមួយនឹងការចង់បានកីឡាករ Gallagher ខណៈពេលដែលមានការលើកឡើងផងដែរថា ក្លឹប Chelsea អាចនឹងត្រូវដាក់បញ្ចូលនៅលក្ខខណ្ឌទិញត្រលប់មកវិញ នៅក្នុងកុងត្រាលក់។

Conor Gallagher Chelsea West Ham

កីឡាករ Gallagher បច្ចុប្បន្នកំពុងសម្រាកបន្ទាប់ពីបានជួយក្រុមជម្រើសជាតិអង៉គ្លេសនៅ Euro ២០២៤។ ខ្សែបម្រើរូបនេះបានបដិសេធមិនពិភាក្សាអំពីអនាគតរបស់គាត់នៅពេលដែលត្រូវបានសួរក្នុងអំឡុងពេលការប្រកួត Euro ។ កីឡាករ Gallagher បានមកកាន់ក្លឹប Chelsea តាំងពីអាយុ ៨ឆ្នាំ និងទទួលបានតំណែងជាប្រធានក្រុមនៅក្នុងរដូវកាលមុន ដោយសារតែកីឡាករ Reece James និង Ben Chilwell មានបញ្ហារបួស៕

Previous articleកីឡាករ Barca ម្នាក់កាន់តែខិតជិតក្នុងការចាកចេញពីក្លឹប
Next articleតាមពិត Lille គំរាម Leny Yoro យ៉ាងនេះសោះ!! ទើបគាត់ព្រមផ្ទេរមកកាន់ Man Utd