បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal និង Bologna បានឈានដល់ការព្រមព្រៀងក្នុងការផ្ទេរកីឡាករ Riccardo Calafiori។ បន្ទាប់ពីស្វែងរកនៅច្រកចេញបានពីការចរចាគ្នា បានធ្វើអោយក្លឹបទាំង ២បានព្រមព្រៀងក្នុងការផ្ទេរខ្សែការពារអ៊ីតាលី។
ការផ្ទេរមានតម្លៃ ៤០លានអឺរ៉ូបូកនេងតម្លៃបន្ថែម ៥លានអឺរ៉ូ និងលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប Bologna ផងដែរ។ កីឡាករ Riccardo Calafiori បានយល់ព្រមក្នុងការចុះហត្ថលេខាលើកុងត្រា ៥ឆ្នាំជាមួយក្លឹប Asernal តាំងពីខែមិថុនា ដែលវាមានសុពលភាពដល់ឆ្នាំ២០២៩ ជាមួយនឹងប្រាក់ឈ្នួល ៤លានអឺរ៉ូ៕



