បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Francesco Camarda បានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។
ជាការចុះហត្ថលេខាដ៏ធំមួយសម្រាប់ក្លឹប AC Milan ខណៈមានក្លឹបជាច្រើនបានព្យាយាមចុះហត្ថលេខាយកកីឡាករ Francesco Camarda ជាមួយនឹងសំណើរដ៏ធំ ប៉ុន្តែគាត់សុខចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹបនៅអ៊ីតាលី។



