Arsenal និង Bologna ព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡាករ Riccardo Calafiori

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal និង Bologna បានឈានដល់ការព្រមព្រៀងក្នុងការផ្ទេរកីឡាករ Riccardo Calafiori។ បន្ទាប់ពីស្វែងរកនៅច្រកចេញបានពីការចរចាគ្នា បានធ្វើអោយក្លឹបទាំង ២បានព្រមព្រៀងក្នុងការផ្ទេរខ្សែការពារអ៊ីតាលី។

ការផ្ទេរមានតម្លៃ ៤០លានអឺរ៉ូបូកនេងតម្លៃបន្ថែម ៥លានអឺរ៉ូ និងលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប Bologna ផងដែរ។ កីឡាករ Riccardo Calafiori បានយល់ព្រមក្នុងការចុះហត្ថលេខាលើកុងត្រា ៥ឆ្នាំជាមួយក្លឹប Asernal តាំងពីខែមិថុនា ដែលវាមានសុពលភាពដល់ឆ្នាំ២០២៩ ជាមួយនឹងប្រាក់ឈ្នួល ៤លានអឺរ៉ូ៕

Previous articleTen Hag និយាយដល់ការផ្ទេរយក Matthijs de Ligt មកកាន់ Man Utd ថា
Next articleFrancesco Camarda យល់ព្រមបន្តកុងត្រាថ្មីជាមួយ AC Milan