លោក Simeone ចង់បានកីឡាករ Fullkrug មកជំនួសកន្លែង Morata ដែលទើបចាកចេញ

បរទេស៖ ការចាកចេញរបស់កីឡាករ Morata បានអោយដឹងថាក្លឹប Atletico Madrid មានភាពចន្លោះប្រហោង ហើយដើម្បីបំពេញនៅតំបន់ខាងមុននេះ លោក Simeone ជឿថាកីឡាករ Fullkrug អាចជាកីឡាករលេខ ៩ថ្មីដ៏សាកសមរបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករសញ្ជាតិអាឡឺម់ង់មិនសប្បាយចិត្តនឹងការចុះហត្ថលេខារបស់កីឡាករ Serhou Guirassy មកកាន់ក្លឹប Dortmund ដែលអាចធ្វើអោយគាត់អាចនឹងសម្រេចចិត្តចាកចេញ។

Niclas Fullkrug Borussia Dortmund 2024

កីឡាករ Fullkrug បានផ្ទេរទៅកាន់ក្លឹប Dortmund កាលពីរដូវក្តៅមុនក្នុងតម្លៃ ១៥លានអឺរ៉ូ ហើយបានបន្តស៊ុតបញ្ចូលទី១២គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ដងនៅ Bundesliga ។ ទោះបីជាការរកគ្រាប់បាល់មិនបានច្រើន ប៉ុន្តែគាត់បានបង្ហាញថាគាត់សាកសមទៅនឹងទម្រង់លេងរបស់លោក Simeone។

Fullkrug Guirassy

ក្លឹប Dortmund អាចទទួលបានប្រហែល ៣០លានអឺរ៉ូ ពីការលក់កីឡាករ Fullkrug ។ នោះបានបង្ហាញអំពីការវិនិយោគដ៏ល្អមួយសម្រាប់ក្លឹបនៅអាឡឺម៉ង់ ជាមួយនឹងការផ្ទេរយកកីឡាករ Guirassy ដែលស៊ុតបាន ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ដងអោយ Stuttgart កាលពីរដូវកាលជាមួយនឹងតម្លៃតែ ១៧.៥លានអឺរ៉ូប៉ុណ្ណោះ។

វាច្បាស់ណាស់ថាការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីគឺជាអាទិភាពសម្រាប់លោក Simeone ។ វាត្រូវបានគេរាយការណ៍ថាពួកគេចាប់អារម្មណ៍លើកីឡាករ Julian Alvarez របស់ក្លឹប Manchester City ទោះបីជាវានឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីបញ្ចុះបញ្ចូលម្ចាស់ជើងឯក Premier League ឱ្យលក់កីឡាករវ័យ ២៤ឆ្នាំក៏ដោយ។

Previous articleMan Utd ព្រមានពីការលែងផ្ទេរយក Branthwaite ប្រសិនជា Everton នៅតែបន្តទាមទារតម្លៃខ្ពស់
Next articleBenfica បញ្ជាក់ថាបានទទួលសំណើរពីក្លឹប Arsenal, Man Utd និង PSG