បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG មានផែនការក្នុងការចរចាសម្រាប់ការផ្ទេរកីឡាករ Joao Neves និង Osimhen។
កីឡាករ Joao Neves បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន និងចង់ផ្ទេរទៅកាន់ PSG ខណៈការផ្ទេរគឺអាស្រ័យទៅលើក្លឹប។ ខាង PSG រំពឹងថានឹងត្រូវពង្រឹងនៅសំណើររបស់ខ្លួនបន្ទាប់ពីការចរចាទាក់ទងនឹងសំណើរតម្លៃ ៧០លានអឺរ៉ូ។
កីឡាករ Victor Osimhen ក៏បាននិយាយយល់ព្រមទៅកាន់គម្រោងរបស់ក្លឹប PSG ផងដែរ ហើយគាត់ចង់ផ្ទេរទៅកាន់ PSG។ ការផ្ទេរមួយនេះមិនទាន់សម្រេចចិត្តនោះទេ ប៉ុន្តែក្លឹប PSG នឹងធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Napoli ម្តងទៀត៕