Man Utd បដិសេធមិនទិញផ្តាច់កុងត្រារបស់កីឡាករ Amrabat

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានប្រាប់ទៅកាន់ក្លឹប Fiorentina ថាពូកគេមិនទិញផ្តាច់កុងត្រារបស់កីឡាករ Amrabat នោះទេ។

ក្លឹប Manchester United បានសម្រេចចិត្តមិនទិញផ្តាចកុងត្រាតម្លៃ ២០លានអឺរ៉ូ សម្រាប់កីឡាករ Sofyan Amrabat ប៉ុន្តែ United នៅតែចាប់អារម្មណ៍ទៅលើគាត់ ហើយពួកគេរីករាយក្នុងការពិភាក្សាជាមួយនឹងក្លឹប Fiorentina ទៅលើលក្ខខណ្ឌថ្មីដើម្បីអាចរក្សាទុកគាត់នៅ Old Trafford។

លោក Erik ten Hag រីករាយចំពោះទម្រង់លេងរបស់ Amrabat ហើយចង់រក្សាទុកគាត់នៅក្លឹប ប៉ុន្តែអ្វីៗនឹងអាស្រ័យទៅលើការចរចាគ្នា។ ក្នុងនោះក៏មានក្លឹបផ្សេងដែលចាប់អារម្មណ៍ចង់បានគាត់ជាពិសេសក្លឹបនៅអេស្ប៉ាញ៕

Previous articleកីឡាករ Jean-Clair Todibo យល់ព្រមទៅចូលរួមជាមួយក្លឹបនៅអ៊ីតាលី
Next articleTen Hag បាននិយាយអំពីកីឡាករ McTominay ថា