Kepa នៅតែចិញ្ចឹមចិត្តចង់វិលត្រលប់ទៅកាន់ Real Madrid វិញ

បរទេស៖ កីឡាករ Kepa Arrizabalaga របស់ក្លឹប Chelsea នៅតែមានសង្ឃឹមក្នុងការទទួលបានកន្លែងនៅក្លឹប Real Madrid នៅរដូវកាលបន្ទាប់។ អ្នកចាំទីរូបនេះបានចំណាយពេលលេងខ្ចីជើងកាលពីរដូវកាលមុននៅ Santiago Bernabeu ហើយគាត់បានបង្ហាញនៅចំណាប់អារម្មណ៍ក្នុងការវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។

នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាអ្នកចាំទី Kepa Arrizabalaga ទទួលបានសំណើរមួយចំនួនក៏ដោយ ក៏គាត់នៅតែតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់អ្នកចាំទី Andriy Lunin ដែលជាអ្នកចាំទីបម្រុងបច្ចុប្បន្នរបស់ Madrid ។ ការចាកចេញដ៏មានសក្តានុពលរបស់ Lunin ពី Los Blancos អាចត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់ Kepa ទៅកាន់ក្រុមនៅអេស្ប៉ាញវិញ៕

Previous articleហេតុអ្វី Greenwood មិនចង់ត្រលប់មកកាន់ Old Trafford? បើទោះបីជា Sir Jim Ratcliffe កំពុងធ្វើការពិចារណាឡើងវិញក៏ដោយ
Next articleLeicester បើកការចរចាជាមួយនឹងក្លឹប Arsenal ចំពោះការផ្ទេរ Reiss Nelson