Mascherano និយាយអំពីបញ្ហាដែលកើតឡើងកំឡុងពេលប្រកួតរវាងអាហ្សង់ទីន និងម៉ារ៉ុក ក្នុងព្រឹត្តិការណ៍អូឡាំពិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Mascherano បាននិយាយអំពីការប្រកួតរវាងអាហ្សង់ទីន និងម៉ារ៉ុក ក្នុងព្រឹត្តិការណ៍អូឡាំពិកថា៖ “វាជារឿងធំបំផុតដែលខ្ញុំមិនធ្លាប់ឃើញក្នុងជីវិតរបស់ខ្ញុំ”។

អាហ្សង់ទីនបានស៊ុតបញ្ចូលទីនៅនាទី១០៦ ដើម្បីតាមស្មើ ២ទល់នឹង២ជាមួយក្រុមម៉ារ៉ុក…. ប៉ុន្តែគ្រាប់បាល់ត្រូវបានដកចេញវិញក្រោយរយៈពេល ២ម៉ោង។ បាទ ពិតណាស់ ២ម៉ោង! ការប្រកួតបានបន្តរយៈពេល ៣នាទី… ម៉ារ៉ុកបានយកឈ្នះ ២ទល់នឹង១ បន្ទាប់ពីការត្រួតពិនិត្យ VAR សម្រាប់ការប្រកួតដែលបានចាប់ផ្តើមនៅម៉ោង ៣រសៀល និងបានបញ្ចប់នៅម៉ោង ៧យប់ ដោយសារតែការផ្លាស់ប្តូរការសម្រេចចិត្ត៕

Previous articleChelsea កាន់តែខិតជិតក្នុងការផ្ទេរយកអ្នកចាំទីពីក្លឹប Villarreal
Next articleMatias Soulé កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយក្លឹបថ្មីហើយ