ខ្សែបម្រើ Youssouf Fofana អាចជាជម្រើសផ្សេងមួយទៀតសម្រាប់ក្លឹប Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹបបិសាចក្រហមបានដាក់បញ្ចូលនៅកីឡាករវ័យ ២៤ឆ្នាំទៅក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹបចង់បាន។ តារាឆ្នើមរបស់ក្លឹប Monaco កីឡាករ Youssouf Fofana ក៏ជាជម្រើសមួយសម្រាប់ក្លឹប Manchester United ស្របពេលដែលថ្មីៗនេះក្លឹបនៅ Ligue 1 ក៏បានបង្ហាញអំពីបំណង់ចង់លក់រូបគាត់ដូចគ្នា។

Manuel-Ugarte

ក្លឹប United កំពុងមានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកខ្សែបម្រើ Manuel Ugarte របស់ក្លឹប Paris Saint-Germain ដែលត្រូវបានក្លឹប PSG ទាមទារតម្លៃប្រមាណ ៥៩លានផោន។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយបិសាចក្រហម ប៉ុន្តែពួកគេមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមជើងឯកបារាំងនៅឡើយទេ។

ប្រភពដដែលបានបន្ថែមទៀតថា ក្លឹប Manchester United កំពុងសម្លឹងរកមើលខ្សែការពារឆ្វេងម្នាក់ទៀត ខណៈដែលកីឡាករ Tyrell Malacia នៅមិនទាន់ជាសះស្បើយ ១០០% និងកំពុងហ្វឹកហាត់តែម្នាក់ឯងដោយមានក្រុមការងារពេទ្យតាមដាន។ អតីតខ្សែការពារ Chelsea និង Barcelona កីឡាករ Marcos Alonso ក៏ស្ថិតក្នុងបញ្ជីឈ្នោះកីឡាករដែលពួកគេពិចារណាសម្រាប់តំណែងខ្សែការពារឆ្វេងនេះផងដែរ។

Manchester United pre-season 2024

លោក Erik ten Hag និងក្រុមបិសាចក្រហមរបស់គាត់កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុម Arsenal, Real Betis និង Liverpool ។ បន្ទាប់ពីការត្រលប់មកវិញ ពួកគេនឹងជួប Manchester City ក្នុងការប្រកួត Community Shield នៅថ្ងៃទី១០ ខែសីហា៕

Previous articleThiago Silva ជួយធ្វើរឿងដ៏អស្ចារ្យសម្រាប់ក្លឹប Fluminense ចំនួន ២ប្រកួតជាប់គ្នា
Next articleBarca ត្រៀមក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Olmo