បរទេស៖ មានការរំពឹងទុកយ៉ាងខ្លាំងអំពីអនាគតរបស់កីឡាករ Casadei នៅកីឡដ្ឋាន Stamford Bridge បន្ទាប់ពីលោក Enzo Maresca បានសម្រេចចិត្តប្រឆាំងនឹងការដាក់បញ្ចូលគាត់ទៅក្នុងតំបន់បម្រើរបស់ខ្លួនក្នុងការប្រកួត Pre-Season នៅសហរដ្ឋអាមេរិក។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Gianluca Di Marzio បានអោយដឹងថាក្លឹប Fiorentina បានទាក់ទងជាមួយ Chelsea ដើម្បីចរចារផ្ទេរកីឡាករសញ្ជាតិអ៊ីតាលី។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹប Fiorentina សង្ឃឹមថានឹងអាចខ្ចីជើងកីឡាកររូបនេះ ប៉ុន្តែក្លឹបទាំង២ មិនទាន់មានការព្រមព្រៀងទៅលើលក្ខខណ្ឌនៃការផ្ទេរនៅឡើយទេ។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Chelsea បាននឹងកំពុងពិចារណាក្នុងការចរចាជាមួយនឹងក្លឹបនៅ Serie A ដែរ ឫទេ? ខណៈមានក្លឹប ៣ ទៅ ៤ ដែលបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Casadei។
បន្ទាប់ពីក្លឹប Chelsea ទិញកីឡាករ Casadei ពីក្លឹប Inter Milan ក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ១២.៦លានផោន បូកនឹងតម្លៃបន្ថែម ៤.២លានផោន។ ហើយគាត់បានចំណាយពេលពាក់កណ្តាលរដូវកាលដំបូងនៃរដូវកាល ២០២២-២៣ជាមួយនឹងក្រុមកីឡាករអាយុក្រោម ២១ឆ្នាំរបស់ក្លឹបតោខៀវ មុននឹងខ្ចីជើងទៅកាន់ក្លឹប Reading នៅពាក់កណ្តាលរដូវកាលបន្ទាប់។ កាលពីរដូវកាលមុនកីឡាករ Casadei បានខ្ចីជើងទៅកាន់ក្លឹប Leicester City ដែលជាពេលវេលាគាត់អាចលេងក្រោមការដឹកនាំរបស់លោក Maresca។ ទោះបីជាយ៉ាងណាក៏ដោយពេលវេលារបស់គាត់ជាមួយក្រុម Leicester City ត្រូវបានកាត់បន្ថយនៅពេលដែលក្លឹប Chelsea បានហៅគាត់ត្រលប់មកវិញកាលពីខែមករា។ ទោះបីជាត្រលប់មកវិញក៏ដោយ កីឡាករ Casadei ត្រូវបានគេប្រើប្រាស់តិចតួចសម្រាប់រដូវកាលដែលនៅសល់ និងត្រូវអង្គុយនៅក្នុងកៅអីបម្រុង។

កីឡាករ Casadei ដែលមិនអាចស្វែងរកនៅកៅអីសម្រាប់ជម្រើសដំបូង នេះអាចជាភស្តុតាងដែលថាអនាគតរបស់គាត់នៅឆ្ងាយពី Stamford Bridge ។ វានៅតែអាចមើលឃើញថាប្រសិនជាគាត់អាចវិលត្រលប់ទៅកាន់អ៊ីតាលីវិញ ឫអត់? ដែលជាកន្លែងគាត់ធ្លាប់ចំណាយពេលជាច្រើនឆ្នាំនៃអាជីពរបស់គាត់មុនមកកាន់អង់គ្លេស៕



