កីឡាករ Martin Zubimendi មិនចាប់អារម្មណ៍ផ្ទេរមកកាន់ Man Utd ដោយសារតែ

បរទេស៖ កីឡាករ Martin Zubimendi មិនបានដើរតួសំខាន់ក្នុងយុទ្ធនាការ Euro ២០២៤ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករ Rodri ជួបបញ្ហារបួសនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំង ខ្សែបម្រើរបស់ Real Sociedad ក៏បានចូលមកជួយក្រុមអេស្ប៉ាញអោយយកឈ្នះអង់គ្លេស។ លើសពីនេះ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញភាពចាប់អារម្មណ៍របស់ខ្លួននៅក្លឹប Real Sociedad ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយបានក្លាយជាកីឡាករកំពូលម្នាក់របស់លោក Imanol Alguacil ។

Martin Zubimendi Real Sociedad 2023-24

Manchester United ដែលកំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើការពារនៅរដូវក្តៅនេះ កំពុងរក្សាការចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមលោក Fabrizio Romano បាននិយាយនៅ GiveMeSport ថាការផ្ទេរនៅរដូវក្តៅនេះអាចមានភាពស្មុគស្មាញដោយសារតែ Zubimendi មិនមានបំណងចាកចេញពីក្លឹបដែលគាត់លេងតាំងពីក្មេងមក។ លើសពីនេះ ក្លឹប Real Sociedad បើកចំហរក្នុងការលក់កីឡាករវ័យ ២៥ឆ្នាំតែក្នុងលក្ខខណ្ឌដោះលែងរបស់គាត់ ៥១លានផោន ដែលអាចជាការលំបាកសម្រាប់ក្លឹបបិសាចក្រហមក្នុងការសម្រេចបាន លុះត្រាតែពួកគេធ្វើការលក់កីឡាករចេញមុនសិន។

Luis de la Fuente Spain England Euro 2024

កីឡាករ​ Zubimendi ធ្លាប់ត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Luis de la Fuente សរសើរយ៉ាងខ្លាំងថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពលោក។ កាលពីខែវិច្ឆិកា ឆ្នាំមុន បុរសវ័យ ៦៣ឆ្នាំរូបនេះត្រូវបានគេសួរថាតើគាត់បានបោះឆ្នោតឱ្យអ្នកណានៅក្នុងពានរង្វាន់ល្អបំផុតរបស់ FIFA ហើយគាត់បាននិយាយថា៖ “កីឡាករ Rodri, Haaland និង Messi … ហើយកាលពីឆ្នាំមុនខ្ញុំបានបោះឆ្នោតឱ្យ Julián Álvarez ដែលបង្ក​ឱ្យ​មាន​ភាព​ចលាចល… ប៉ុន្តែ​ក៏​បានបោះអោយ Bellingham និង​សម្រាប់អ្នកទី​បីគឺកីឡាករ Modric។ ប៉ុន្តែគ្មាន​អ្នក​ណា​ស្គាល់ Jude Bellingham ទេ លើក​លែង​តែ​នៅ Madrid ពិត​ណាស់។ ប៉ុន្តែនៅពេលនេះ Rodrigo គឺជាជម្រើសដំបូងរបស់ខ្ញុំ ព្រោះយើងមានខ្សែបម្រើកណ្តាលល្អបំផុតពីររូបក្នុងពិភពលោកគឺ Rodri និង Zubimendi”។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាគោលដៅនៃការចាប់អារម្មណ៍ពីក្លឹប Barcelona, ​​Real Madrid, Arsenal និង Bayern Munich ប៉ុន្តែគាត់បានរក្សាជំហរក្នុងការស្នាក់នៅជាមួយនឹងក្លឹប Real Sociedad បន្តរហូតដល់កុងត្រារបស់គាត់ដែលនឹងផុតនៅរដូវក្តៅឆ្នាំ២០២៧៕

Previous articleAaron Anselmino ធ្វើដំណើរទៅអាមេរិក ដើម្បីចុះហត្ថលេខាជាមួយក្លឹប Chelsea
Next articleTen Hag ទាមទារអោយក្លឹប Man Utd ទិញកីឡាករចូលបន្ថែមទៀត