បរទេស៖ ខ្សែការពារកណ្តាលរូបនេះ ជិតចូលរួមជាមួយក្លឹប Stamford Bridge ក្នុងការផ្ទេរ ១៧លានផោន ពីក្លឹបយក្សអាហ្សង់ទីន Boca ។ នេះបើយោងតាមការចេញផ្សាយរបស់លោក Marcos Bonocore បានអោយដឹងថា គាត់នឹងហោះហើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការកិច្ចព្រមព្រៀងផ្ទេរមួយនេះ ខណៈក្លឹបតោខៀវស្ថិតនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia ដើម្បីបន្តការត្រៀមលក្ខណៈប្រកួត Pre-Season។
កីឡាករវ័យ ១៩ ឆ្នាំនឹងក្លាយជាកីឡាករដែលលក់បានថ្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រក្លឹប Boca Juniors នៅពេលដែលគាត់បញ្ចប់ការផ្ទេរទៅកាន់ Chelsea។ ទោះបីជាយ៉ាងណាគាត់នឹងត្រូវធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកុងត្រានៅសហរដ្ឋអាមេរិកក៏ដោយ ក៏កីឡាករ Anselminino ត្រូវបានគេរំពឹងថានឹងត្រលប់ទៅកាន់ Boca វិញក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករ Anselminino បានឆ្លងកាត់សាលាយុវជន Boca ហើយបានបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២៣។ គាត់បានបង្ហាញខ្លួនត្រឹមតែ ១០ប្រកួតសម្រាប់ក្រុមរបស់លោក Diego Martinez ប៉ុន្តែគាត់អាចបង្ហាញនៅភាពទាក់ទាញដែលអាចបញ្ចុះបញ្ចូលក្លឹប Chelsea អោយផ្ទេរយកគាត់បាន។
បន្ទាប់ពីកីឡាករ Anselminino បញ្ចប់ការផ្ទេររបស់គាត់ទៅកាន់ក្លឹប Chelsea គាត់ទំនងជានឹងត្រលប់ទៅអាហ្សង់ទីនដើម្បីបន្តយុទ្ធនាការបច្ចុប្បន្នជាមួយក្លឹប Boca ។ ស្របពេលជាមួយគ្នានេះ ក្រុមនៅ Premier League នឹងបន្តរៀបចំការប្រកួតមិត្តភាពរបស់ពួកគេជាមួយនឹងក្រុម Celtic នៅថ្ងៃសៅរ៍៕