Ten Hag ទាមទារអោយក្លឹប Man Utd ទិញកីឡាករចូលបន្ថែមទៀត

បរទេស៖ ក្លឹប United បានចុះហត្ថលេខាលើខ្សែការពារកណ្តាលវ័យក្មេង Leny Yoro និងខ្សែប្រយុទ្ធហូឡង់ Joshua Zirkzee ក្នុងរដូវកាលនេះ ប៉ុន្តែលោក Ten Hag មានអារម្មណ៍ចង់អោយមានការទិញកីឡាករបន្ថែមទៀត ប្រសិនបើក្រុមរបស់គាត់ត្រូវការអោយបញ្ចប់នៅចំណាក់ថ្នាក់លើនៅ Premier League នារដូវកាលនេះ និងត្រូវប្រកួតប្រជែងជាមួយក្លឹបផ្សេងទៀត។

Erik ten Hag Manchester United 2024

ខណៈពេលដែលបុរសសញ្ជាតិហូឡង់ជឿជាក់ថាក្រុមរបស់គាត់ខ្លាំងគ្រប់គ្រាន់ដើម្បីផ្តួលគូប្រកួតណាក៏ដោយ ហើយគាត់ចង់ធានាថានឹងមានជម្រើសគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហារបួស ដោយសារក្រុមរបស់គាត់ត្រូវបានជួបនូវបញ្ហាកីឡាកររបួសយ៉ាងច្រើនកាលពីរដូវកាល ២០២៣-២៤ ។

គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ខ្ញុំចង់ឱ្យក្រុមខ្លាំងតាមដែលអាចធ្វើទៅបាន។ យើងបានទិញកីឡាករល្អដលទៅពីររួចហើយ ដូច្នេះនៅពេលដែលគ្រប់គ្នាសមល្អ យើងមានក្រុមដែលអាចយកឈ្នះមនុស្សគ្រប់គ្នាបាន។ ប៉ុន្តែដើម្បីអោយក្រុមរឹងមាំ យើងក៏ត្រូវការកីឡាករបន្ថែម ពីព្រោះពួកយើងនឹងជួបបញ្ហារបួស។ រដូវកាលនេះ យើងនឹងមានកីឡាករជាសះស្បើយច្រើន”។

លោកបានបន្ថែមទៀតថា៖ “យើងកំពុងស្វែងរកគ្រប់មុខតំណែងដើម្បីពង្រឹង។ យើងត្រូវការផែនការ ជាមួយនឹងក្រុមដែលមានការប្រាកដថានឹងមានកីឡាករនៅក្រុមតំបន់”។

Amad Diallo Manchester United Rangers 2024

បន្ទាប់ពីបានយកឈ្នះក្រុម Rangers ក្នុងការប្រកួតមិត្តភាពថ្មីៗនេះនៅក្នុងទីក្រុង Edinburgh លោក Ten Hag សង្ឃឹមថាក្រុមរបស់គាត់នឹងបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ខណៈដែលពួកគេត្រូវជួបក្រុមគូប្រជែង Premier League គឺក្រុម Arsenal ក្នុងការប្រកួត Pre-Season ក្នុងសប្តាហ៍នេះ។ ការប្រកួតបន្ទាប់របស់ពួកគេ នឹងត្រូវប៉ះជាមួយក្រុម Real Betis និង Liverpool មុនពេលយុទ្ធនាការ Pre-Seasonរបស់ពួកគេនៅសហរដ្ឋអាមេរិកឈានដល់ទីបញ្ចប់៕

Previous articleកីឡាករ Martin Zubimendi មិនចាប់អារម្មណ៍ផ្ទេរមកកាន់ Man Utd ដោយសារតែ
Next articleបើ Griezmann យល់ព្រម!! គាត់នឹងក្លាយជាកីឡាករទី២ ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ MLS