បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal ត្រៀមខ្លួនក្នុងការចរចាជាមួយភ្នាក់ងាររបស់កីឡាករ Mikel Merino នៅសប្តាហ៍ក្រោយ បន្ទាប់ពីការទំនាក់ទំនងដ៏វិជ្ជមានមួយ។
គាត់មិនមែនជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Arsenal នោះទេ ប៉ុន្តែគាត់ជាជម្រើសល្អបំផុត។ តម្លៃផ្ទេរដែលទាមទារដោយក្លឹប Real Sociedad នឹងក្លាយជាគន្លឺះដ៏សំខាន់ក្នុងការផ្ទេរមួយនេះ។ លោក Arteta កោតសរសើរចំពោះគាត់៕