បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Yang Min-hyuk នឹងមកចូលរួមជាមួយក្លឹប Tottenham ពីក្លឹប Gangwon FC ខណៈកីឡាករស្លាបកើតឆ្នាំ២០០៦ បានចុះហត្ថលេខាទៅលើកុងត្រារយៈពេលវែងជាមួយក្លឹប Spurs នៅថ្ងៃនេះ។
កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០ សម្រាប់កីឡាករ Yang Min-hyuk។ គាត់នឹងស្នាក់នៅជាមួយក្លឹប Gangwon FC ដល់ខែមករា ហើយទើបគាត់មកចូលរួមជាមួយក្លឹប Tottenham និងក្រុមរបស់លោក Postecoglou៕