បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានផែនការក្នុងការពិភាក្សាជាមួយនឹងកីឡាករ Mikel Merino បន្ទាប់ពីចុះហត្ថលេខាយកបានកីឡាករ Calafiori។
ក្លឹប Arsenal ចង់បន្ថែមខ្សែបម្រើម្នាក់ទៀតទៅក្នុងក្រុម ខណៈកីឡាករ Mikel Merino ជាកីឡាករម្នាក់នៅក្នុងបញ្ជី ប៉ុន្តែមិនមែនមានតែគាត់ម្នាក់នោះទេ។ ជំហ៊ានដំបូងពួកគេនឹងធ្វើការបញ្ចុះបញ្ចូលខាងកីឡាករសិន ខណៈកីឡាករ Mikel ក៏ស្ថិតនៅក្នុងបញ្ជីដែលក្លឹប Barcelona និង Atletico Madrid ចង់បានដូចគ្នា។
Real Sociedad មានអារម្មណ៍ថា Merino នឹងមិនចុះកុងត្រាថ្មីទេ ខណៈតម្លៃផ្ទេររបស់គាត់អាចជាគន្លឺះសំខាន់សម្រាប់ក្លឹប Arsenal ក្នុងការសម្រេចចិត្ត។ ការចាកចេញរបស់កីឡាករ Emile Smith-Rowe ក៏អាចជួយដល់បញ្ហា Financial Fair Play របស់ក្លឹបក្នុងការនាំយកខ្សែបម្រើថ្មីមកបាន៕