ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក សំបូរ សុភ័ណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានអោយដឹងថា៖
“ថ្ងៃនេះខ្ញុំបាទសំបូរ សុភ័ណ្ឌជាមួយក្មួយប្រុសបង្កើត ពិតជាមានមោទភាព និងរំភើបជាខ្លាំងដែរនាំយកមេដាយជូនជាតិខ្មែរ។ ក្នុងកម្មវិធី FIF International Thailand Championship ខ្ញុំបាទឈ្នះមេដាយមាស២គ្រឿង លើវិញ្ញាសា Men physique open up 170cm និងលើវិញ្ញាសា Men classic physique open up 170cm ។ ជាពិសេសឈ្នះ Overall champ men physique និងឈ្នះ Pro Card FIF Men physique
សម្រាប់កីឡាករ នន់ សុខចម្រើន បានឈ្នះមេដាយមាស៣គ្រឿង លើវិញ្ញាសា Men physique up24year , លើវិញ្ញាសា Men model fitness up24year និងលើវិញ្ញាសា Men model fitness open up 170cm ។ ជាពិសេសឈ្នះ Pro Card FIF model fitness។
សូមអរគុណពុកម៉ែប្អូនដែលតែងតែគាំទ្រក្រកូលសំបូររហូតមក ជោគជ័យមួយនេះគឺជាជោគជ័យរបស់កម្ពុជាយើងទាំងអស់គ្នា”៕