Bayern ទើបតែទិញមកសោះ!! ស្រាប់តែពេលនេះ ជួបរបួសបាក់ម្រាមជើង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករដែលក្លឹប Bayern Munich ទើបតែចុះហត្ថលេខាយកមកថ្មីនេះ Hiroki Itō បានជួបរបួសបាក់ម្រាមជើង នៅក្នុងកំឡុងពេលប្រកួតមិត្តភាពនៅថ្ងៃនេះ។

លោក Max Eberl នាយកក្លឹប Bayern បានបញ្ជាក់ដូច្នេះថា៖ “បាទ គាត់បាក់ម្រាមជើង។ គាត់នឹងត្រូវសម្រាក់រយៈពេលយូរ”។ ក្លឹប Bayern ត្រូវតែចុះហត្ថលេខាយកខ្សែការពារកណ្តាលម្នាក់ទៀតជាមួយនឹងកីឡាករ Jonathan Tah ដែលជាគោលដៅអាទិភាព៕

Previous articleកីឡាករ សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន បានឈ្នះមេដាយមាស ៥គ្រឿងពីកម្មវិធី IF International Thailand Championship
Next articleRoma ត្រៀមសំណើររួចរាល់ហើយ សម្រាប់ផ្ទេរយកកីឡាករ Artem Dovbyk