បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប AS Roma បានត្រៀមនៅកញ្ចប់សំណើរដំបូងរបស់ខ្លួនសម្រាប់កីឡាករ Artem Dovbyk ហើយកញ្ចប់នោះមានតម្លៃ ៣៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។
ការចរចារំពឹងថានឹងធ្វើបន្តជាមួយក្លឹប Girona នៅសប្តាហ៍ក្រោយ។ កីឡាករ Dovbyk បានយល់ព្រមទៅលើកុងត្រា ៥ឆ្នាំជាមួយនឹងក្លឹប Roma រួចហើយ នៅពេលនេះគឺជាការចរចារវាងក្លឹបនឹងក្លឹបម្តង៕