ភ្នាក់ងារកីឡាករ Osimhen ឆ្លើយតបទៅនឹងព័ត៌មានប្តូរនឹងកីឡាករ Lukaku

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Victor Osimhen បានធ្វើការបដិសេធចំពោះព័ត៌មានចចាមអារ៉ាមក្នុងការខ្ចីជើងទៅកាន់ក្លឹប Chelsea។ សេចក្តីថ្លែងការណ៍ផ្លូវការដែលចេញផ្សាយដោយ Roberto Calenda ថា៖

“ខ្ញុំបានអានអំពី ‘កិច្ចព្រមព្រៀងដោះដូរដ៏អស្ចារ្យ’ ដែលមានពាក់ព័ន្ធនឹងកីឡាករ Victor ប្រសិនជាគាត់ជាកីឡាករដែលត្រូវលក់ចេញយ៉ាងឆាប់។ ខ្ញុំចង់រំលឹកអ្នកថា “កីឡាករ” នេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Scudetto ទីបីក្នុងប្រវត្តិសាស្ត្រក្លឹប Napoli។ គោរព និងបញ្ឈប់ព័ត៌មានក្លែងក្លាយ!”៕

ដូចដែលបានបង្ហាញនៅទីនេះកាលពីម្សិលមិញក្លឹប Napoli បានបើកចំហ ១០០% ក្នុងការចរចាអំពីការផ្ទេរ Osimhen ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Lukaku ជាមួយនឹងក្លឹប Chelsea។ ភ្នាក់ងារគ្រាន់តែបដិសេធព័ត៌មាននៃការខ្ចីជើង៕

Previous articleMan City ខិតជិតការចុះហត្ថលេខាយកយុវជនម្នាក់ទៀតពីក្លឹប New York City FC
Next articleកីឡាករ Granit Xhaka និយាយអំពីការផ្ទេរខ្លួនពី Arsenal មក Leverkusen