Real Madrid ចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធ Mastantuono របស់ក្លឹប River Plate

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid កំពុងពិចារណាទៅលើខ្សែបម្រើប្រយុទ្ធវ័យ ១៦ឆ្នាំរបស់ក្លឹប River Plate កីឡាករ Mastantuono ខណៈពួកគេចង់ប្រើនៅវិធីសាស្ត្រដូចទៅនឹងការផ្ទេរកីឡាករ ​Endrick។ ពួកគេនឹងធ្វើដូចទៅនឹងវិធីដែលពួកគេធ្លាប់ផ្ទេរយកយុវជនប្រេស៊ីល ពោលគឺចុះហត្ថលេខាលើកីឡាករឥឡូវនេះ ហើយរក្សាទុកគាត់នៅក្លឹបបច្ចុប្បន្នរបស់គាត់រយៈពេលមួយឆ្នាំបន្ថែមទៀត មុនពេលនាំយកគាត់មកកាន់ក្លឹប Madrid ។

Santiago Solari América Clausura 2022

ក្លឹបយក្សអាហ្សង់ទីនត្រូវបានគេរាយការណ៍ថាគ្រោងនឹងបង្កើតនៅលក្ខខណ្ឌផ្តាច់កុងត្រាសម្រាប់កីឡាករ Mastantuono ដល់ ៤៥លានអឺរ៉ូ ។ ទោះបីជាយ៉ាងណាក្លឹប Real Madrid មានការជឿជាក់ថានឹងអាចការចុះហត្ថលេខាយកគាត់នៅក្នុងតម្លៃបច្ចុប្បន្នរបស់គាត់ប្រមាណ ២៥លានអឺរ៉ូ។ ម្ចាស់ជើងឯកនៅអេស្ប៉ាញបានផ្តល់នៅការទទួលខុសត្រូវទាំងស្រុកទៅអោយនាយកបាល់ទាត់របស់ពួកគេ និងជាអតីតកីឡាករក្លឹប Real Madrid, River Plate និងកីឡាករជម្រើសជាតិអាហ្សង់ទីនលោក Santiago Solari ដើម្បីចរចាជាមួយក្លឹបអាហ្សង់ទីន ដើម្បីសម្រេចនៅកិច្ចព្រមព្រៀងនេះអោយបានឆាប់រហ័ស។

កីឡាករ Mastantuono បានបង្ហាញខ្លួនដំបូងរបស់គាត់នៅឆ្នាំនេះ ហើយគាត់បានស៊ុតបញ្ចូលទី ៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមម្តង ក្នុងការបង្ហាញខ្លួន ២១ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

Carlo Ancelotti Real Madrid 2024

ក្រុមរបស់លោក Carlo Ancelotti បច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការប្រកួតមុនបើករដូវកាល៕

Previous articleRB Leipzig នៅតែទាមទារតម្លៃ ៦០លានអឺរ៉ូ សម្រាប់ក្លឹបដែលចង់បាន Dani Olmo
Next articleកីឡាករ Adrien Rabiot ចង់ចូលរួមជាមួយ Man Utd ប៉ុន្តែគាត់ក៏បានទាមទារនៅសំណើរមួយផងដែរ