RB Leipzig នៅតែទាមទារតម្លៃ ៦០លានអឺរ៉ូ សម្រាប់ក្លឹបដែលចង់បាន Dani Olmo

បរទេស៖ ក្លឹប RB Leipzig បានកំណត់តម្លៃ ៦០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ Dani Olmo បន្ទាប់ពីការបដិសេធការដេញថ្លៃដំបូងរបស់ក្កលឹប Barcelona ។ យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាសំណើដំបូងរបស់ Barcelona រួមបញ្ចូលមានតម្លៃ ៤០លានអឺរ៉ូ ដែលត្រូវបែកចែកការបង់ប្រាក់ជា ៤ដំណាក់កាល បូកនឹងតម្លៃបន្ថែម ២០លានអឺរ៉ូផ្សេងទៀត។

ទោះបីជាមានការផ្តល់ជូនក៏ដោយ ក្លឹប Leipzig បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេទាមទារប្រាក់ចំនួន ៦០លានអឺរ៉ូពេញជាថ្លៃតែម្តង។ តួលេខនេះ គឺស្មើរទៅនឹងតម្លៃផ្តាច់កុងត្រារបស់កីឡាករ Olmo ដែលបានផុតកំណត់ការលពីថ្ងៃទី​២០ ខែកក្កា។ ការសម្រេចចិត្តរបស់ Leipzig កើតឡើងបន្ទាប់ពីការពិភាក្សាជាមួយភ្នាក់ងាររបស់ Olmo ក្នុងសប្តាហ៍នេះ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ពួកគេលើតម្លៃផ្ទេរ៕

Previous articleReal Sociedad ដឹងថាកីឡាករ Merino ទទួលបានសំណើរផ្ទេរនៅលើតុរបស់ខ្លួន
Next articleReal Madrid ចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធ Mastantuono របស់ក្លឹប River Plate