Real Sociedad ដឹងថាកីឡាករ Merino ទទួលបានសំណើរផ្ទេរនៅលើតុរបស់ខ្លួន

បរទេស៖ ក្លឹបកាំភ្លើងធំបានទាក់ទងជាមួយនឹងកីឡាករ Merino ជាយូរមកហើយ ប៉ុន្តែមិនទាន់មានការដេញថ្លៃជាផ្លូវការនៅឡើយទេសម្រាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ។ កិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹប Real Sociedad ជិតនឹងផុតហើយ ហើយក៏មានក្លឹបកំពូលផ្សេងទៀតដូចជា Atletico Madrid និង Barcelona ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការចង់បានកីឡាកររូបនេះផងដែរ។

Mikel Merino Spain Euro 2024

ទោះបីជាមានការចាប់អារម្មណ៍កាន់តែខ្លាំងពីក្លឹបធំៗក៏ដោយ ក៏ក្លឹប Real Sociedad ចង់អោយកីឡាករ Merino បន្តស្នាក់នៅជាមួយខ្លួនទៀត។ ក្លឹបបានបង្ហាញកិច្ចសន្យាថ្មីដល់ខ្សែបម្រើរូបនេះរួចហើយ ដោយសង្ឃឹមថានឹងបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅ San Sebastián ប៉ុន្តែកីឡាកររូបនេះមិនបានបង្ហាញទំនោរក្នុងការចុះហត្ថលេខានោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាប្រធានក្លឹប Real Sociedad លោក Jokin Aperribay បានបង្ហើបថាគាត់ “ដឹង” Merino បានទទួលសំណើរ ប៉ុន្តែក្លឹបបានបញ្ជាក់ថានឹងមិនអនុញ្ញាតអោយគាត់ចាកចេញដោយស្រួលនោះទេ។

លោក Jokin Aperribay បាននិយាយថា៖ “យើងមិននៅក្នុងការសន្ទនាជាមួយក្លឹបណាមួយដើម្បីអោយកីឡាករណាម្នាក់ចាកចេញនោះទេ”។

“យើងនឹងព្យាយាមធ្វើអោយក្រុមកាន់តែខ្លាំង។ ខ្ញុំគិតថា Merino មានភាពស្មោះត្រង់ជាមួយ Real Sociedad ក្នុងអំឡុងឆ្នាំទៅ ប្រសិនជាគាត់មិនបន្តកុងត្រាថ្មី ពីព្រោះគាត់មិនចង់ប្រាប់អ្នកគាំទ្រថា ‘ខ្ញុំនឹងស្នាក់នៅ’ ហើយបន្ទាប់មកនឹងចាកចេញ។ ខ្ញុំមិនចង់អោយគាត់ចាកចេញ”។

“ប្រសិនជាគាត់ប្រាប់យើងថាគាត់ចាប់អារម្មណ៍នៅសំណើរណាមួយនៅលើតុ ពួកយើងនឹងពិនិត្យមើល។ ពួកយើងមិនបានចរចាជាមួយក្លឹបណាមួយទេនៅពេលនេះ។ យើងដឹងថាកីឡាករ Merino មានការផ្តល់នៅសំណើរ ហើយយើងដឹងពីពួកគេ។ ការសន្ទនាជាមួយគាត់ និងនៅជុំវិញគាត់ ហើយយើងសង្ឃឹមថាគាត់នឹងសម្រេចចិត្តបន្តស្នាក់នៅ គាត់បានដឹងយ៉ាងច្បាស់ថាពួកយើងត្រូវការគាត់អោយស្នាក់នៅ។ គាត់ក៏មាននៅសំណើរបន្តកុងត្រាថ្មីផងដែរ។ ហើយប្រសិនជាគាត់មិនព្រមស្នាក់នៅបន្ត ពួកយើងនឹងព្យាយាមចរចាស្វែងរកនៅផ្លូវល្អមួយសម្រាប់ក្លឹប Real Sociedad។ ទោះវាជាលក្ខខណ្ឌក្នុងការដោះលែង ឫក៏អត់ អ្វី​ដែល​យើង​គិត​គឺ​ក្លឹប​ត្រូវ​សម្លឹង​ទៅ​អនាគត”។

កាលពីរដូវកាលមុន កីឡាករ Merino បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម Real Sociedad ដោយបង្ហាញខ្លួនក្នុង ៤៥ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ចូនបាល់បាន ៥ដង ។ កត្តានេះបានជម្រុញអោយក្លឹប Arsenal ដាក់សំណើរដ៏មិនគួរអោយជឿមួយសម្រាប់កីឡាកររូបនេះ ដែលធ្វើអោយគាត់ពិបាកក្នុងការបដិសេធ បន្ទាប់ពីគាត់បានឈានចូលដ៏ឆ្នាំចុងក្រោយនៃកុងត្រាជាមួយក្លឹប Real Sociedad។

Mikel Merino Spain

ស្ថានភាពជុំវិញអនាគតរបស់កីឡាករ Merino ត្រូវបានគេចាប់ទុកថាជាចំណុចសំខាន់មួយនៅទូទាំងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ Merino គឺនៅឆ្ងាយពីទីផ្សារដោះដូរ ដោយសារតែគាត់កំពុងសម្រាក់ បន្ទាប់ពីជួយអេស្បាញលើកពាន Euro ២០២៤ នៅប្រទេសអាឡឺម៉ង់។ ការត្រលប់មកវិញរបស់គាត់សម្រាប់ការហ្វឹកហាត់មុនរដូវកាលគឺជិតមកដល់ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើគាត់នឹងបន្តជាមួយ Real Sociedad ក្នុងរដូវកាលខាងមុខនេះឬយ៉ាងណា៕

Previous articleនេះជាមូលហេតុ នៃការជាប់គាំងទៅលើការផ្ទេរខ្សែការពារ De Ligt
Next articleRB Leipzig នៅតែទាមទារតម្លៃ ៦០លានអឺរ៉ូ សម្រាប់ក្លឹបដែលចង់បាន Dani Olmo