នេះជាមូលហេតុ នៃការជាប់គាំងទៅលើការផ្ទេរខ្សែការពារ De Ligt

បរទេស៖ ភាពបន្ទាន់សម្រាប់ក្រុម Bayern Munich ក្នុងការពង្រឹងខ្សែការពាររបស់ពួកគេបានកើតឡើង បន្ទាប់ពីកីឡាករចំណូលថ្មី Hiroki Ito បានជួបបញ្ហារបួស ។ ខ្សែការពារជប៉ុនរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយបាក់ឆ្អឹងកំភួនជើង អំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម FC Duren ហើយត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានជាច្រើនសប្តាហ៍។ យោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថាបញ្ហានេះអាចជំរុញឱ្យក្លឹប Bayern ពន្លឿនការផ្ទេរយកកីឡាករ Tah ដើម្បីមកបំពេញចន្លោះបង្ហោះនៅតំបន់ការពារដែលបន្សល់ដោយការអវត្តមានរបស់ Ito ។

Matthijs de Ligt Bayern 04272024

ទោះបីជាមានតម្រូវការខ្លាំងសម្រាប់ការពង្រឹងខ្សែការពារក៏ដោយ ក៏ក្លឹប Bayern បានពង្រឹងនៅសំណើររបស់ខ្លួនដែលមានតម្លៃត្រឹមតែ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូ ប៉ុន្តែសំណើរនេះនៅមិនទាន់ដល់ការរំពឹងទុកដែលក្លឹប Leverkusen ចង់បាននោះទេ។ នាយកកីឡាលោក Simon Rolfes បានបញ្ជាក់ថា មិនមានការផ្តល់ជូនដែលអាចទទួលយកបានពីក្លឹបណាមួយឡើយ ដោយរក្សាភាពជាប់គាំងក្នុងការចរចាផ្ទេរ។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Tah មានបំណងចង់ចូលរួមជាមួយក្លឹប Bayern ហើយបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបរួចហើយ។

ស្របពេលជាមួយគ្នានេះ Bayern និង United ក៏មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរសម្រាប់ខ្សែការពារ De Ligt ដូចគ្នា។ ក្លឹប United មានការស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការទាមទារតម្លៃ ៥០លានអឺរ៉ូរបស់ក្លឹប Bayern ដោយគម្លាតតម្លៃនៃសំណើរមួយនេះ ត្រូវបានគេដឹងថាប្រមាណ ១៥លានអឺរ៉ូ។

ការចាកចេញរបស់កីឡាករ De Ligt បានទាមទារការឆ្លើយតបផ្សេងៗគ្នាពីអ្នកគ្រប់គ្រង និងអ្នកគាំទ្ររបស់ Bayern ។ អ្នកគាំទ្រក្រុម Bayern រាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិជំរុញឱ្យក្លឹបរក្សាខ្សែការពារហូឡង់រូបនេះ។ ក្នុងនោះប្រធានកិត្តិយសរបស់ក្លឹប Bayern លោក Uli Hoeness បានសម្តែងការគាំទ្រអោយកីឡាករ De Ligt បន្តស្នាក់នៅជាមួយក្លឹប។

Jonathan Tah Leverkusen 12202023

រឿង​ផ្ទេរកីឡាករដែល​ទាក់ទង​នឹង De Ligt, Tah, ក្លឹប Bayern និង United នៅតែ​ស្ថិតក្នុង​ស្ថានភាព​ស្មុគស្មាញ និង​វិវត្តន៍។ ជាមួយនឹងរបួសរបស់កីឡាករ Ito និងការចរចាដែលមិនទាន់ដោះស្រាយរវាងក្លឹប Bayern និង United បានធ្វើអោយវាក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ការសម្រេចចិត្តរបស់ភាគីដែលពាក់ព័ន្ធនៅសប្តាហ៍ក្រោយនេះ។ ដូចដែលបានបញ្ជាក់ កីឡាករ De Ligt ត្រូវបានគេរំពឹងថានឹងចូលរួមការហ្វឹកហាត់របស់ក្លឹប Bayern ឡើងវិញនៅថ្ងៃទី២ ខែសីហាបន្ទាប់ពីត្រលប់ពីការឈប់សម្រាករបស់គាត់ ក្រោយការប្រកួតជើងឯកអឺរ៉ុប៕

Previous articleផលិតបានធនធានឆ្នើមៗលើប្រភេទទម្ងន់ទាំង១៣ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរជើងឯករាជធានីភ្នំពេញ
Next articleReal Sociedad ដឹងថាកីឡាករ Merino ទទួលបានសំណើរផ្ទេរនៅលើតុរបស់ខ្លួន