Fulham នឹងដាក់សំណើរថ្មីមួយទៀតសម្រាប់ការផ្ទេរយក Scott McTominay

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Sky Sports បានអោយដឹងថាកីឡាករ McTominay បានក្លាយជាគោលដៅផ្ទេរសម្រាប់ក្លឹប Fulham នៅក្នុងរដូវក្តៅនេះ ខណៈក្លឹបមួយនេះគ្រោងនឹងពង្រឹងនៅសំណើររបស់ខ្លួនទៅកាន់ក្លឹប Manchester United សម្រាប់ការផ្ទេរកីឡាករសញ្ជាតិស្កុតឡេន។ ក្រុមរបស់ Marco Silva បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹប Arsenal រួចហើយសម្រាប់ការផ្ទេរកីឡាករ Emile Smith Rowe ហើយនៅពេលនេះពួកគេចង់ចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹប United ជាកីឡាករបន្ទាប់។

yoro-Zirkzee-manchester united-transfer

ក្លឹប United មានឆន្ទៈក្នុងការបញ្ចេញកីឡាករជាច្រើននៅរដូវក្តៅនេះ ដោយក្នុងនោះក៏មានកីឡាករ McTominay ផងដែរ បន្ទាប់ពីលោក Sir Jim Ratcliffe ចូលមកដឹកនាំក្លឹប ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយផ្នែក។ ក្លឹបបិសាចក្រហមបានទិញកីឡាករ Joshua Zirkzee និង Leny Yoro រួចហើយ ហើយក៏សង្ឃឹមថានឹងនាំយក Noussair Mazraoui ពី Bayern Munich ផងដែរ។

អនាគតរបស់កីឡាករ McTominay នៅក្លឹបហាក់ដូចជាមិនទាន់ច្បាស់លាស់សម្រាប់រដូវកាលថ្មី បើទោះបីជាលោក Erik ten Hag បាននិយាយថាគាត់ចង់ឱ្យខ្សែបម្រើរូបនេះបន្តនៅ Old Trafford។ គាត់បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ក្លឹបថា៖ “យើងមានកីឡាករល្អខ្លាំងណាស់ ដូច្នេះតែងតែមានការចាប់អារម្មណ៍ពីក្លឹបផ្សេងៗ។ នៅពេលដែលអ្នកស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុងមួយរដូវកាល ហើយថែមទាំងលេងបានល្អសម្រាប់ស្កុតឡេន នោះវានឹងមានការចាប់អារម្មណ៍។ ប៉ុន្តែយើងចង់រក្សាគាត់ទុក ព្រោះគាត់ជាកីឡាករសំខាន់សម្រាប់ក្រុមរបស់យើង។ អ្វីដែលគាត់អាចរួមចំណែកបាន ដូចដែលយើងបានឃើញកាលពីរដូវកាលមុននៅពេលដែលពួកយើងមានកីឡាករចំនួន ៦នាក់ គាត់អាចលេងនៅក្នុងតំណែងដ៏សំខាន់ ហើយគាត់ជាកីឡាករដែលគួរអោយចាប់អារម្មណ៍ខ្លាំងសម្រាប់ក្រុម”។

Scott McTominay Erik ten Hag

កិច្ចសន្យារបស់កីឡាករ McTominay នៅ Old Trafford មានសុពលភាពដល់ឆ្នាំ២០២៥ ដែលវាមានន័យថាក្លឹបបិសាចក្រហមត្រូវធ្វើការសម្រេចចិត្តដ៏ធំទៅលើអនាគតរបស់កីឡាករ Scott McTominay។ ខ្សែបម្រើរូបនេះកំពុងស្ថិតក្នុងក្រុមដំបូងសម្រាប់ Pre-Season របស់ពួកគេនៅសហរដ្ឋអាមេរិក៕

Previous articleកីឡាករ Adrien Rabiot ចង់ចូលរួមជាមួយ Man Utd ប៉ុន្តែគាត់ក៏បានទាមទារនៅសំណើរមួយផងដែរ
Next articleWest Ham ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរបស់ក្លឹប RC Lens