បរទេស៖ ក្លឹប Barcelona បានដាក់សំណើដេញថ្លៃជាលើកទីពីរសម្រាប់កីឡាករ Olmo ដែលមានតម្លៃ ៥០លានអឺរ៉ូនិងតម្លៃបន្ថែម ១៥លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barca បានបោះបង់ការចុះហត្ថលេខាយកកីឡាករ Nico Williams ហើយពួកគេផ្តោតទៅលើកីឡាករឆ្នើមរបស់ក្លឹប Leipzig ប៉ុន្តែក្លឹបនៅ Bundesliga មិនចង់អនុញ្ញាតអោយមានការព្រមព្រៀងនៅក្នុងតម្លៃទាបនោះទេ។
ក្លឹប Leipzig មិនសប្បាយចិត្តជាមួយនឹងតម្លៃក្នុងសំណើរ និងរបៀបក្នុងការទូរទាត់ប្រាក់នោះទេ។ ពួកគេចង់បានសំណើរដែលមានតម្លៃ ៥៥លានអឺរ៉ូ ហើយប្រាក់ទាំងនេះត្រូវបង់នៅក្នុងរដូវក្តៅនេះតែម្តង។ ក្លឹប Barcelona មិនអាចបំពេញនៅតម្រូវការនោះបានទេនៅពេលបច្ចុប្បន្ននេះ។
កីឡាករ Olmo នៅតែជាគោលដៅកំពូលរបស់ Barca ហើយក្លឹបយក្សកាតាឡានត្រូវបានគេនិយាយថានៅតែមានសង្ឃឹមថាពួកគេនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ។ វាមិនច្បាស់ទេថា តើក្លឹប Leipzig បានកំណត់នៅពេលកំណត់ណាមួយសម្រាប់ការចរចាមួយនេះទេ។
ក្លឹប Barcelona កំពុងបន្តរៀបចំសម្រាប់រដូវកាលថ្មី។ ពួកគេនឹងជួប Real Madrid នៅថ្ងៃអាទិត្យក្នុងការប្រកួតមិត្តភាព El Clasico៕