Alonso បញ្ជាក់ថាកីឡាករ Tah នឹងស្នាក់នៅបន្តជាមួយ Leverkusen

បរទេស៖ ខណៈពេលដែលកីឡាករ Tah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Bayern ហើយដូចជាបានបដិសេធមិនបន្តកុងត្រារបស់ថ្មីនៅក្លឹប Leverkusen នោះ ខណៈលោក Alonso អ្នកចាត់ការក្លឹបនៅតែសង្ឃឹមថា Tah នឹងបន្តស្នាក់នៅជាមួយក្លឹប។ កីឡាករសញ្ជាតិអាឡឺម៉ង់បានបង្ហាញខ្លួនជាង ៣៥០ ប្រកួតសម្រាប់ក្លឹបដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។

Xabi Alonso Leverkusen 2024

ខណៈពេលដែល Alonso អះអាងថាគាត់កំពុង “រៀបចំផែនការ” សម្រាប់រដូវកាលថ្មីជាមួយនឹងកីឡាករ Tah ហើយខាងក្លឹបក៏មានការផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាយកកីឡាករ Mats Hummels ដោយគ្មានតម្លៃខ្លួន ប្រសិនជា Tah ចាកចេញមែននោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការរបស់ក្លឹប Leverkusen បាទទួលយកថា នេះគឺជាស្ថានភាពល្អដែលអាចផ្លាស់ប្តូរបាន។

លោក Alonso បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំកំពុងរៀបចំផែនការជាមួយ Jona ព្រោះគាត់មានសារៈសំខាន់សម្រាប់ពួកយើងនៅលើទីលាន ប៉ុន្តែក៏នៅក្រៅទីលានផងដែរ។ នោះជាគំនិតរបស់ខ្ញុំនៅពេលនេះ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិនបិទភ្នែក​ចំពោះ​ស្ថានភាព​នោះ​ទេ។ យើងនឹងឃើញអ្វីដែលកើតឡើង។ គាត់ផ្តោតទាំងស្រុង។ ខ្ញុំ​គ្មាន​ហេតុផល​ត្រូវ​តវ៉ា​នោះទេ”។

tah

ក្លឹប Leverkusen នឹងត្រូវប្រកួតជាមួយក្លឹប Lens, Arsenal និង Real Betis ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល មុនពេលប៉ះ Stuttgart ក្នុង DFL-Supercup៕

Previous articleBarca មានផែនការចុះហត្ថលេខាយក Cancelo និង Felix ដោយមិនបង់ប្រាក់ទៅអោយ Atletico និង Man City
Next articleArteta និយាយដល់ការចាកចេញរបស់កីឡាករ Emile Smith-Rowe