De Ligt គ្រោងនឹងត្រលប់មកចូលរួមជាមួយ Bayern នៅសប្តាហ៍នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាខ្សែការពារសញ្ជាតិហូឡង់គ្រោងនឹងត្រលប់ពីវិស្សមកាលរបស់គាត់នៅថ្ងៃសុក្រ បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុប ហើយគាត់នឹងធ្វើតេស្តសុខភាពមុនរដូវកាលរបស់គាត់នៅទីក្រុង Munich ។ កីឡាករ De Ligt នៅតែផ្តោតលើភារកិច្ចអាជីពរបស់គាត់ ហើយនឹងរៀបចំសម្រាប់រដូវកាលខាងមុខជាមួយក្រុម Bayern Munich បើទោះបីជាក្លឹបនៅតែបន្តមើលឃើញនៅការចាកចេញរបស់គាត់ក៏ដោយ។

Matthijs de Ligt Bayern 2024

ក្លឹប United មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយ Bayern ដែលត្រូវបានរាយការណ៍ថាទាមទារ ៥០លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់។ វាត្រូវបានគេដឹងថាក្លឹបទាំង២ នៅមានគម្លាតតម្លៃផ្ទេរប្រមាណ ១៥លានអឺរ៉ូទៀតសម្រាប់ខ្សែការពារសញ្ជាតិហូឡង់ ខណៈការចារចាកំពុងតែជាប់គាំង។

កីឡាករ De Ligt មិនមែនជាកីឡាករសំខាន់ម្នាក់ដែលអវត្តមានសម្រាប់ការប្រកួត Pre-Season របស់ក្លឹប Bayern នៅអាស៊ីនោះទេ។ ក្នុងនោះក៏មានកីឡាករ Michael Olise ដែលបំពេញភារកិច្ចនៅព្រឹត្តិការណ៍អូឡាំពិក ហើយកីឡាករ Kingsley Coman, Dayot Upamecano, Leroy Sane, Harry Kane និង Alphonso Davies ក៏នឹងបន្តនៅទីក្រុង Munich ផងដែរ។

Matthijs de Ligt Bayern 2024

នៅពេលដែលកីឡាករ De Ligt ត្រៀមខ្លួនសម្រាប់រដូវកាលថ្មីជាមួយក្លឹប Bayern Munich ភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់នៅតែមាន។ ជាមួយនឹងក្លឹប United មានបំណងចង់ពង្រឹងតំបន់ការពាររបស់ពួកគេ ហើយក្លឹប Bayern បានកំណត់តម្លៃខ្ពស់សម្រាប់កីឡាកររូបនេះ។ សប្តាហ៍ក្រោយអាចជាពេលវេលាដ៏សំខាន់សម្រាប់កីឡាករ De Ligt ដែលអាចមើលដឹងថាគាត់នឹងត្រូវលេងនៅក្លឹបណាសម្រាប់រដូវកាលក្រោយ៕

Previous articleការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ជាព្រឹត្តិការណ៍បើកទូលាយ ក្នុងការគាស់កកាយអ្នកគុនខ្មែរបុរាណទូទាំងប្រទេស
Next articleMan Utd ដាក់សំណើររួមមួយ ដើម្បីផ្ទេរ Matthijs de Ligt និង Noussair Mazraoui