បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Bruno Guimarães បាននិយាយអំពីអនាគតគាត់នៅក្លឹប Newcastle United ថា៖
“ខ្ញុំសប្បាយចិត្តណាស់ដែលបានចាប់ផ្តើមរដូវកាលមួយទៀតជាមួយក្លឹបនេះ ហើយក្លឹបនេះបានធ្វើរឿងជាច្រើនសម្រាប់ខ្ញុំតាំងពីថ្ងៃដំបូងដែលខ្ញុំមកដល់។ សុបិនមួយទៀតបានក្លាយជាការពិត! ការក្លាយជាប្រធានក្រុមនេះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំតែងតែស្រមៃចង់បាន ប៉ុន្តែមិនដែលនឹកស្មានដល់សោះ”៕