បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain យល់ព្រមលើកិច្ចព្រមព្រៀងជាគោលដើម្បីចុះហត្ថលេខាលើកីឡាករ William Pach។
ខ្សែការពារជម្រើសជាតិ Ecuadorian នឹងក្លាយជាកីឡាករទីពីរសម្រាប់ PSG ខណៈពេលដែលបាននិយាយព្រមព្រៀងគ្នាជាមួយនឹងក្លឹប Eintracht។ តម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ហើយពេលនេះកំពុងធ្វើការលើលក្ខខណ្ឌនៃការទូរទាត់ប្រាក់ និងការធ្វើតេស្តសុខភាព។ កីឡាករ Pacho បានទទួលយកសំណើររបស់ក្លឹប PSG៕