បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានត្រៀមក្នុងការទទួលយកនៅសំណើររបស់ក្លឹប Chelsea សម្រាប់ការផ្ទេរកីឡាករ Samu Omorodion ក្នុងតម្លៃ ៣៥លានផោន។
ភ្នាក់ងាររបស់កីឡាករ Samu Omorodion បានពិភាក្សាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Chelsea ហើយ។ សម្រាប់ខាងក្លឹប Atletico Madrid នឹងផ្តល់ភ្លើងខៀវសម្រាប់កីឡាករ Samu Omorodion នៅពេលដែលពួកគេអាចផ្ទេរយកបានកីឡាករ Julián Álvarez ពីខាងក្លឹប Manchester City៕