ថៃ៖ ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាបានឈ្នះមេដាយសរុប ចំនួន ៤០គ្រឿង ពីការប្រកួតកីឡាហាប់គីដូហាប់គីដូ ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសថៃ ដែលបានដំណើរការពីថ្ងៃទី០២-០៤ ខែសីហា ឆ្នាំ២០២៤។
លោក គង់ ចាន់ធីណា គ្រូបង្វឹកសហព័ន្ធកីឡាហាប់គីដូកម្ពុជា ដែលដឹកនាំកីឡាករ កីឡាការិនីកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបានគូសបញ្ជាក់មកថា នេះជាមោទកភាពជាតិ ដែលប្រភេទកីឡាហាប់គីដូកម្ពុជាដណ្តើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះទទួលបានមេដាយមាស ១២គ្រឿង, មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ១៥គ្រឿង។
ប្រិតភូកីឡាហាប់គីដូកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ គឺមានចំនួនសរុប២៤នាក់ដឹកនាំដោយលោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ និងលោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា អមដោយគ្រូជំនួយ២នាក់ និងកីឡាករ១១នាក់ និងកីឡាការិនី៨នាក់។ នេះជាការចូលរួមប្រកួតលក្ខណៈអន្តរជាតិជាលើកដំបូងបំផុតរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ ការចូលរួមប្រកួតអន្តរជាតិលើកដំបូងនេះ គឺជាថវិការៃអង្គាសផ្ទាល់របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធមួយផ្នែក និងមួយផ្នែកទៀតទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ឡារីណា៕