បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានត្រៀមរួចរាល់ក្នុងការចុះហត្ថលេខាយកកីឡាករ Samu Omorodion ពីក្លឹប Atletico Madrid។
លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាជាមួយកុងត្រា ៧ឆ្នាំ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣១…. ខណៈខ្សែប្រយុទ្ធអេស្ប៉ាញបានទទួលយកនៅសំណើរ។ ក្លឹប Atletico Madrid នឹងទទួលបានកញ្ចប់ថវិកា ៣៥លានផោនសម្រាប់ការលក់កីឡាករ Samu៕