បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានចាប់ផ្តើមស្វែងរកនៅការចុះហត្ថលេខាយកកីឡាករ Dominic Solanke ដូចដែលបានបញ្ជាក់កាលពីសប្តាហ៍មុន។
គាត់ស្ថិតនៅក្នុងបញ្ជីដែលក្លឹប Spurs ចង់បាន… ហើយក្លឹបត្រូវបានបញ្ជាក់អំពីតម្លៃផ្តាច់កុងត្រាប្រមាណ ៦៥លានផោន។ ការពិភាក្សាដំបូងបានកើតឡើង ខណៈក្លឹប Bournemouth នៅតែសង្ឃឹមថាអាចនឹងរក្សាទុកកីឡាករ Solanke៕