Man City ទទួលយកសំណើរតម្លៃជិត ១០០លានអឺរ៉ូពីក្លឹប Atletico Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានយល់ព្រមចំពោះសំណើរតម្លៃ ៧៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២០លានអឺរ៉ូសម្រាប់ការផ្ទេរយកកីឡាករ Julián Álvarez របស់ក្លឹប Atletico Madrid។

ការចរចាកំពុងធ្វើឡើងជាមួយខាងកីឡាករ។ ក្លឹប Manchester City នឹងផ្តល់សិទ្ធិអោយកីឡាករ Julián Álvarez ទៅធ្វើតេស្តសុខភាពនៅប្រទេសអេស្ប៉ាញនៅពេលឆាប់ៗខាងមុខ ប្រសិនជាកិច្ចព្រមព្រៀងទទួលបានការយល់ព្រម៕

Previous articleលោក Enzo Maresca ចង់អោយ Nico Jackson លេងជាកីឡាករលេខ ៩
Next articleSpurs ចង់បានកីឡាករ Dominic Solanke ទោះបីជាតម្លៃផ្តាច់កុងត្រាប្រមាណ ៦៥លានផោន