កីឡាករ Dani Olmo យល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Barca

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona បានយល់ព្រមក្នុងការចុះហត្ថលេខាជាមួយកីឡាករ Dani Olmo បន្ទាប់ពីបេសកកម្មនៅ Leipzig។

អ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Euro ២០២៤ គ្រោងនឹងចុះហត្ថលេខាជាមួយក្លឹប Barça ខណៈការព្រមព្រៀងបានយល់ព្រមនៅក្នុងការប្រជុំរវាងភ្នាក់ងាររបស់កីឡាករ និងក្លឹបទាំង២។ បេសកកម្មដ៏សំខាន់នេះ គឺមាននាយកក្លឹប Barca លោក Deco នៅ Leipzig ថ្ងៃនេះ។

កីឡាករ Olmo បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០៣០ ដូចដែលបានបង្ហាញកាលពីសប្តាហ៍មុន។ តម្លៃផ្ទេរប្រមាណ ៥៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៧លានអឺរ៉ូ ទៅកាន់ក្លឹប Leipzig៕

Previous articleអ្នកចាំទី André Onana និយាយអំពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី
Next articleStrasbourg បាននិយាយព្រមព្រៀងជាមួយ Porto សម្រាប់ការផ្ទេរ Gonçalo Borges