បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jean-Clair Todibo បានប្រាប់ទៅកាន់ក្លឹប OGC Nice យ៉ាងច្បាស់នៅផែនការរបស់គាត់ថា គាត់ចង់ទៅចូលរួមជាមួយនឹងក្លឹប Juventus។
ការពិភាក្សាវគ្គបន្ទាប់នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍នេះ ក្លឹប Juventus កំពុងធ្វើការចរចារឿងនេះ ហើយនៅតែមានទំនុកចិត្តថាអាចសម្រេចវាបាន៕