កីឡាករ Guehi កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Newcastle United

បរទេស៖ កីឡាករ Guehi កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Arsenal, Manchester United និង Liverpool ក្នុងពេលថ្មីៗនេះ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Newcastle បានត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយក្លឹបទាំងនោះ។ ប្រភពដដែលបានអោយដឹងថាក្លឹបទាំង២កំពុងដំណើរកាលយ៉ាងល្អក្នុងការពិភាក្សាគ្នា ខណៈលក្ខខណ្ទផ្ទាល់ខ្លួនមិនមែនជាបញ្ហាចោទនោះទេ ហើយតម្លៃផ្ទេរក៏មិនអាចបង្អាក់ការចង់បានរបស់ក្លឹបសារិកាព្រៃផងដែរ។

Marc Guehi Crystal Palace 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Guehi ដែលបានលេងអោយក្រុមជម្រើសជាតិអង់គ្លេសនៅ Euro ២០២៤ អាចនឹងក្លាយជាកីឡាកររបស់ក្លឹប Newcastle នៅសប្តាហ៍នេះ។ កីឡាករវ័យ ២៤ឆ្នាំបាននិយាយថាគាត់មានការចាប់អារម្មណ៍ និងរំភើបចិត្តចំពោះការផ្ទេរនេះ។ ការផ្ទេរ Guehi នឹងក្លាយជាផលប៉ះពាល់មួយទៀតសម្រាប់ក្លឹប Palace ក្រោយពួកគេបានបាត់បង់កីឡាករ Michael Olise ដែលផ្ទេរទៅកាន់ក្លឹប Bayern Munich កាលពីដើមរដូវក្តៅនេះ។

កីឡាករ Guehi បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Chelsea ប៉ុន្តែលេងបានតែពីរដងប៉ុណ្ណោះសម្រាប់ក្រុមដំបូងនៅគ្រប់ប្រកួតទាំងអស់ មុនពេលផ្ទេរទៅកាន់ក្លឹប Palace ក្នុងតម្លៃ ១៨លានផោន ក្នុងឆ្នាំ២០២១។ បើសិនជាគាត់ផ្ទេរទៅកាន់ក្លឹប Newcastle មែននោះ គាត់អាចជាការផ្ទេរមួយដែលបំបែកកំណត់ត្រា ខណៈការផ្ទេរកីឡាករ Alexander Isak ពីក្លឹប Real Sociedad គឺមានតម្លៃ ៦៣លានផោនកាលពីឆ្នាំ២០២២។

Marc Guehi England 2024

ខណៈពេលដែលការងារនៅពីក្រោយការផ្ទេរនេះនៅតែបន្តក្លឹប Palace នឹងត្រូវប្រកួតជាមួយក្លឹប Nantes សម្រាប់ការប្រកួត Pre-Season ចុងក្រោយនៅថ្ងៃអាទិត្យនេះ ខណៈខាងក្លឹប Newcastle និងត្រូវប៉ះ Girona និង Brest៕

Previous articleកីឡាករ Jean-Clair Todibo នៅតែប្រកាន់ជំហរមួយនេះដដែរ
Next articleក្លឹបនៅ Premier League កំពុងតែចរចាជាមួយកីឡាករ Mat Hummels