ក្លឹបនៅ Premier League កំពុងតែចរចាជាមួយកីឡាករ Mat Hummels

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអៅយដឹងថាក្លឹបនៅ Premier League គឺក្លឹប Brighton កំពុងតែពិចារណាយ៉ាងយកចិត្តទុកដាក់សម្រាប់ការចុះហត្ថលេខាយកអតីតកីឡាកររបស់ក្លឹប Borussia Dortmund និងជម្រើសជាអាឡឺម៉ង Mat Hummels ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។

អ្នកចាត់ការក្លឹប Brighton លោក Fabian Hurzeler បានបញ្ជាក់ថាបាននិយាយជាមួយនឹងខ្សែការពាររូបនេះកាលពីប៉ុន្មានថ្ងៃមុន ហើយនឹងធ្វើការពន្យល់អំពីគោលដៅរបស់ក្លឹប និងគម្រោងរបស់ពួកគេ។ ពួកគេសង្ឃឹមថានឹងអាចនាំយកកីឡាករវ័យ ៣៥ឆ្នាំនេះមកកាន់អង់គ្លេស៕

Previous articleកីឡាករ Guehi កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Newcastle United
Next articleក្លឹបមួយនេះបើកការចរចាជាមួយ Man United សម្រាប់ការផ្ទេរ Sancho