កីឡាករ Dumfries បដិសេធមិនចរចាលើកុងត្រាថ្មីជាមួយក្លឹប Inter

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារស្លាបស្តាំមិនមានបំណងចង់ធ្វើការចរចាជាមួយក្រុម Inter ទៅលើកុងត្រាថ្មី រហូតដល់ទីផ្សារដោះដូរកីឡាករបានបិទ។ ស្របពេលក្លឹប United ដែលកំពុងតែស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់ Aaron Wan-Bissaka ប្រសិនជាគាត់ទៅចូលរួមជាមួយនឹងក្លឹប West Ham។ ប្រភពដដែលបានអោយដឹងថាកីឡាករ Dumfries អាយុ ២៨ឆ្នាំមកបំណង់ចង់ចាកចេញពីក្លឹប Inter Milan ហើយស្វែងរកជម្រើសដ៏គួរឱ្យទាក់ទាញរបស់បិសាចក្រហម។

Denzel Dumfries Inter

ក្លឹប United កំពុងស្ថិតក្នុងដំណើរការលក់កីឡាករ Wan-Bissaka ដែលគាត់បានព្រមព្រៀងនៅលក្ខខណ្ឌគោលជាមួយនឹងក្រុមញញួរធំ West Ham។ ខ្សែការពាររូបនេះមិនទាន់យល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្រុមលោក Julen Lopetegui នៅឡើយទេ ដោយសារគាត់ក៏ចង់ផ្ទេរទៅកាន់ក្លឹប Inter ផងដែរ។ ក្លឹប United ធ្លាប់បានស្នើរសុំដោះដូរកីឡាករ Wan-Bissaka ជាមួយនឹងកីឡាករ Dumfries ប៉ុន្តែនៅពេលហាក់បីជា Man United ចង់លក់កីឡាករ Wan-Bissaka ទៅកាន់ក្លឹប West Ham តែម្តង និងផ្ទេរយកកីឡាករ Noussair Mazraoui ពី Bayern Munich មកវិញ។

Denzel Dumfries Inter

កីឡាករ Dumfries បានឈានចូលដល់រយៈពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹប Inter Milan។ ដូច្នេះម្ចាស់ជើងឯក Serie A កំពុងប្រឈមមុខនឹងការចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ។

ការផ្ទេររបស់ក្លឹប United នៅពេលនេះ គឺអាស្រ័យទៅលើការលក់កីឡាករ Wan-Bissaka ។ កីឡាករ Mazraoui គឺជាអ្នកជំនួសដ៏ល្អរបស់ពួកគេ ខណៈខាងក្លឹប Bayern បានយល់ព្រមលក់កីឡាករម៉ារ៉ុកនេះហើយ ប៉ុន្តែការផ្ទេរយក Dumfries វាហាក់បីដូចជាពិបាកកើតឡើង ប្រសិនជាក្លឹប Inter ចង់លក់គាត់មែននោះ៕

Previous articleSpurs ផ្តល់កុងត្រាថ្មីអោយយុវជនវ័យ ១៧ឆ្នាំ កីឡាករ Mikey Moore
Next articleMan Utd បើកការចរចាជាមួយនឹងកីឡាករ Fofana