Man Utd បើកការចរចាជាមួយនឹងកីឡាករ Fofana

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Dharmesh Sheth អ្នកសារព័ត៌មាន Sky Sports បានអោយដឹងថាក្លឹប United បានធ្វើការចរចារជាមួយកីឡាករ Fofana របស់ក្លឹប Monaco ខណៈដែលពួកគេកំពុងស្វែងរកនៅការទិញខ្សែបម្រើថ្មី។ ក្លឹបកំពុងធ្វើការតាមរយៈបញ្ជីឈ្មោះដែលរួមមានខ្សែបម្រើ Manuel Ugarte របស់ PSG ប៉ុន្តែតម្លៃដែលស្នើរសុំរបស់ក្លឹបបារាំងនាពេលនេះត្រូវបានគេចាត់ទុកថាខ្ពស់ពេក។ ឈ្មោះកីឡាករផ្សេងទៀតរួមមានកីឡាករ Richard Rios, Sander Berge, Martin Zubimendi និង Sofyan Amrabat។

McTominay

ក្លឹប Manchester United កំពុងសម្លឹងរកមើលការកីឡាករមកជំនួសកន្លែងរបស់កីឡាករ Scott McTominay ដែលមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Fulham និង Tottenham នៅរដូវក្តៅនេះ។

Youssouf Fofana AS Monaco

កីឡាករជម្រើសជាតិបារាំង Fofana មានកុងត្រាជាមួយក្លឹប Monaco ដល់ឆ្នាំ២០២៥។ គាត់បានបង្ហាញខ្លួន ១៧៥ប្រកួតសម្រាប់ក្លឹបនៅ Ligue 1 ដោយបានផ្ទេរពីStrasbourg ក្នុងឆ្នាំ២០១៩ ។

Erik ten Hag Manchester United 2024-25

ក្លឹប Manchester United ត្រូវជួបជាមួយនឹងក្លឹប Machester City ក្នុងការប្រកូត Community Shield នៅចុងសប្តាហ៍នេះ ហើយនឹងចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេជាមួយនឹងក្រុម Fulham នៅថ្ងៃសុក្រសប្តាហ៍ក្រោយ៕

Previous articleកីឡាករ Dumfries បដិសេធមិនចរចាលើកុងត្រាថ្មីជាមួយក្លឹប Inter
Next articleក្លឹបនៅអារ៉ាប៊ីសាអូឌីត បង្ហាញចំណាប់អារម្មណ៍ចង់បាន Antony