បរទេស៖ ខ្សែបម្រើរបស់ក្លឹប Burnley កីឡាករ Sander Berge អាចនឹងត្រូវផ្ទេរចេញនៅក្នុងរដូវក្តៅនេះទៅកាន់ក្លឹប Manchester United។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបបិសាចក្រហមបាននឹងបន្តតាមនាំយកកីឡាករសញ្ជាតិន័រវេស ខណៈដែលពួកគេត្រូវពង្រឹងនៅតំបន់បម្រើ ហើយពួកគេគ្រោងនឹងផ្តល់អោយនូវកុងត្រាដែលមានប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍ដល់គាត់។ ដើម្បីចុះហត្ថលេខាយកគាត់ ក្លឹបបិសាចក្រហមត្រូវតែហ៊ានចំណាយតាមការទាមទាររបស់ក្លឹប Burnley ប្រមាណ ៣០លានផោន៕