បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានឆន្ទៈក្នុងការចរចាឡើងវិញជាមួយក្លឹប Olympique Marseille អំពីឪកាសដែលអាចចុះហត្ថលេខាលើកីឡាករ Eddie Nketiah ខណៈដែលគាត់បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹបនៅ Ligue 1 ហើយ។
លោក Romano បាននិយាយដោយសុទិដ្ឋិនិយមនៅក្នុងកម្មវិធី Caughtoffside ថា៖ “មានរឿងជាច្រើនដែលអាចសរសេរអំពីស្ថានភាពរបស់កីឡាករ Eddie Nketiah និងក្លឹប Marseille ដូច្នេះខ្ញុំគិតថាខ្ញុំនឹងបញ្ជាក់ម្តងទៀតអំពីការយល់ឃើញរបស់ខ្ញុំសម្រាប់រឿងនេះ”។
“តាមអ្វីដែលខ្ញុំដឹង Arsenal បើកចំហរក្នុងការពិភាក្សាឡើងវិញនូវលក្ខខណ្ឌជាមួយ Marseille បន្ទាប់ពីបានបដិសេធនៅសំណើរតម្លៃ ២៧លានអឺរ៉ូ និងទាមទារតម្លៃ ៣៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគត។ ឥឡូវនេះ ពួកគេអាចបើកចំហរដើម្បីពិភាក្សា និងចរចាទៅលើរបៀបទួរទាត់ផ្សេងទៀត”។
“តម្លៃដែលទាមទារនៅមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែក្លឹបទាំង២បានជូបគ្នាម្តងទៀត ដោយក្លឹប Arsenal បានបើកចំហរក្នុងពិភាក្សាអំពីលក្ខខណ្ឌជាមួយនឹងក្លឹប Marseille។ កីឡាករ Nketiah បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួន ដូច្នេះមិនមានបញ្ហាសម្រាប់ពួកគេនោះទេ ហើយនៅពេលនេះគឺអាស្រ័យទៅលើការចរចារវាងក្លឹបនោះទេ”៕