ក្លឹប ២ចេញមកប្រជែងគ្នាយកកីឡាករ Lutsharel Geertruida

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានដាក់បញ្ចូលឈ្មោះកីឡាករ Lutsharel Geertruida ទៅក្នុងបញ្ជីឈ្មោះកីឡាករដែលខ្លួនចង់បាន ខណៈគាត់ក៏ស្ថិតនៅក្រោមការតាមមើលពីសំណាក់ក្លឹប RB Leipzig នៅអាឡឺម៉ង់ដូចគ្នា។

ក្លឹប RB Leipzig ចង់បាន Lutsharel Geertruida តាំងពីរដូវក្តៅមុនមកម្ល៉េះ ហើយសម្រាប់ក្លឹប Aston Villa វិញក៏បានតាមដានគាត់ដូចគ្នា៕

Previous articleZubimendi អាចនឹងមកចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេស ប៉ុន្តែមិនមែន Arsenal នោះទេ
Next articleArsenal ផ្តល់ឪកាសអោយក្លឹប Marseille ធ្វើការចរចាជាថ្មីម្តងទៀត