Chelsea ចាយលុយ ៦៣លានអឺរ៉ូ ផ្ទេរយកកីឡាករ Pedro Neto ពី Wolves

បរទេស៖ នេះបើយោងតាមការចេញផ្យាយរបស់លោក Fabrizio Romano បានអោយដឹង ក្លឹប Chelsea បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Pedro Neto ក្នុងតម្លៃ ៦៣លានអឺរ៉ូ ពីក្លឹប Wolves។ សំណើរផ្លូវការត្រូវបានទទួល… កញ្ចប់សំណើរមានតម្លៃ ៦០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូ។

កីឡាករ Pedro Neto បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួន ខណៈភ្នាក់ងាររបស់គាត់ J. Mendes នឹងធ្វើអោយការផ្ទេរមួយនឹងក្លឹប Chelsea បានសម្រេចនៅថ្ងៃនេះ។ ក្លឹប Wolves ចង់បានកីឡាករ Carlos Forbes របស់ក្លឹប Ajax មកជំនួសកន្លែងរបស់ Pedro Neto… គាត់នឹងធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏នៅថ្ងៃនេះ។ ការធ្វើតេស្តសុខភាពសម្រាប់កីឡាករ Pedro បានរៀបចំរួចរាល់ហើយ៕

Previous articleក្លឹបយក្សនៅអេស្ប៉ាញ បានសាកសួរអំពីលក្ខខណ្ឌនៃការផ្ទេរកីឡាករ Sergio Reguilon
Next articleទើបតែថ្ងៃនេះ!! Chelsea ទិញកីឡាករថ្មីចូលបានរហូតដល់ទៅ ១២នាក់