បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Barcelona បានធ្វើការសាកសួរអំពី ខ្សែការពារឆ្វេងរបស់ Tottenham កីឡាករ Sergio Reguilon ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Manchester United និងបន្ទាប់មក Brentford ។
រហូតមកដល់ពេលនេះ វាហាក់ដូចជាការស្វែងរករបស់ក្លឹបយក្សកាតាឡាន ដើម្បីដឹកអំពីលក្ខខណ្ឌនៃការផ្ទេរ។ កីឡាករ Reguilon ធ្លាប់ជាកីឡាកររបស់ក្លឹប Real Madrid នៅចន្លោះឆ្នាំ២០០៥ និង២០២០៕